១.អ្វីទៅជាស្រទាប់ព្រហ្មចារី ?
ស្រទាប់ព្រហ្មចារីយ គឺសម្រាប់សម្គាល់ពីភាពនៅបរិសុទ្ធ និងមិនដែលបានរួមភេទរបស់ស្រ្តី ។
ការពិត៖ មានស្រ្តីមួយចំនួន ពួកគាត់គ្មានសន្ទះព្រហ្មចារីយឡើយ និងស្រ្តីមួយចំនួនទៀតស្រទាប់ព្រហ្មចារីយបានដាច់ដោយសារតែកត្តាផ្សេងៗ តែមិនមែនដោយសារការរួមភេទទេ។ ស្រ្តីដែលមានស្ទះព្រហ្មចារីយនៅល្អពិតជាបញ្ជាក់ថាស្រ្តីនោះមិនធ្លាប់រួមភេទ។
២.តើបុរសពិតជាគ្មានព្រហ្មចារាសម្រាប់ប្រពន្ធ មែន ឬទេ?
ការយល់បែបនេះ ពិតជាមិនត្រឹមត្រូវទេ ។ បុរសទាំងអស់មិនមែនសុទ្ធតែមានបទពិសោធន៍ក្នុងការរួមភេទមុនរៀបអាពាហ៍ពិពាហ៍នោះទេ ។ តាមរយៈការស្រាវជ្រាវមួយបានបង្ហាញថាមានបុរសអត្រាប្រមាណជា ២២.២៦% ដែលមិនធ្លាប់រួមភេទមុនអាពាហ៍ពិពាហ៍។
៣.តើប្រដាប់ភេទបុរសពិតជាមានការពាក់ព័ន្ធយ៉ាងខ្លាំងទៅនឹងការសប្បាយនៅពេលរួមភេទ មែនឬទេ ?
ការយល់ដូច្នេះពិតជាមិនត្រឹមត្រូវនោះទេ ។ ទោះបីលិង្គរបស់បុរសមានទំហំធំ ឬតូច វែង ឬខ្លី មិនមែនជាឧបសគ្គនៃការសប្បាយនៅពេលរួមភេទនោះទេ ។ អ្វីដែលជាឧបសគ្គនោះគឺ ការមិនយល់ដឹងពីការរួមភេទដែលធ្វើឲ្យមានសេចក្តីសុខ និងសប្បាយរីករាយទាំងសងខាង។
៤.តើការរួមភេទគឺតម្រូវឲ្យមានការស៊កបញ្ជូលលិង្គទៅក្នុងយោនីស្រ្តី មែនឬទេ?
ការយល់បែបនេះមិនត្រឹមត្រូវទេ ។ ស្បែករបស់អ្នកគឺជាសរីរាង្គភេទដ៍ធំធេងមួយ ចំណែកឯអារម្មណ៍របស់អ្នកគឺមានសក្តានុពលបំផុតក្នុងការួមភេទ ។ ដៃ មាត់ នឹងការស្រមើស្រមៃក៏ជាចំណែកនៃការរួមភេទដ៏មានសកត្តានុពលមួយដែរ។ មិនចាំបាច់តម្រូវឲ្យមានការស៊កបញ្ជូលលិង្គទៅក្នុងយោនីរបស់ស្រ្តី នោះទេ ។
RSS Feed
Twitter
8:31 PM
Unknown

0 comments:
Post a Comment