Tuesday, September 22, 2015

ចំណង់ គឺជាប្រភពនៃការចង់ និង ចំណង់ចំណូលចិត្ត សេចក្តីស្រលាញ់ ឬជាការចូលចិត្តនូវវត្ថុដែលជាទីស្រឡាញ់ ឬភាពប្រសើរ។
ចំណង់មានភាពខុសៗគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ហើយចំណង់របស់មនុស្សម្នាក់ៗតែងតែមិនមានភាពស្កប់ស្កាល់ លោភលន់ ចំណង់ចង់បានមិនចេះអស់មិនចេះគ្រប់ ដូច្នេះហើយទើបមនុស្សគ្រប់រូបត្រូវតែធ្វើការគ្រប់គ្រងនូវភាពលោភលន់ របស់ខ្លួន។
បើសិនជាមនុស្សយើងបណ្តោយខ្លួនឯងឱ្យលោភលន់កាន់តែខ្ពស់ នោះមនុស្សទាំងនោះនឹងអាចមានបញ្ហាគ្រោះថ្នាក់ដល់ជិវិត រឺឯចំណង់ផ្លូវភេទក៏ដូចគ្នាផងដែរ ដូច្នោះទើបនៅក្នុងអត្ថបទរបស់យើងនឹងបង្ហាញដល់មិត្តយុវវ័យពី ចំណង់ផ្លូវភេទ និង ការគ្រប់គ្រង។
ចំណង់ផ្លូវភេទ គឺ ជាបំណងប្រាថ្នាសម្រាប់សកម្មភាពផ្លូវភេទ ហើយចំណង់ផ្លូវភេទត្រូវបានកំណត់ដោយ កត្តាជិវសាស្ត្រផ្លូវចិត្ត និង សង្គម។ មនុស្សមានចំណង់ផ្លូវភេទតាមរបៀបជាច្រើន (ការចង់បានការបង្ហាញផ្លូវភេទ ឬ អារម្មណ៏ទាក់ទាញផ្លូវភេទ) ហើយការមានចំណង់ផ្លូវភេទមិនមែនមានតែវិធីមួយ “ធម្មតា” នោះឡើយ។ ម្យ៉ាងទៀតមនុស្សសឹងតែគ្រប់រូបសុទ្ធតែមានចំណង់ផ្លូវភេទ ជួនកាលមានចរិតតឹងតែងថែមទៀតផង មនុស្សអាចមានចំណង់ចំពោះមនុស្សម្នាក់ទៀត (ដែលមានភេទដូចគ្នា ភេទផ្សេងគ្នា ឬភេទទាំងពីរ) ហើយពួកគេក៏អាចនឹងមានចំណង់ទូរទៅដែលមិនចាំបាច់មានមនុស្សផ្សេងទៀត។ បន្ថែមពីលើនេះកម្រិតចំណង់ផ្លូវភេទរបស់មនុស្សអាចផ្លាស់ប្តូរក្នុងរយៈពេលដ៏ខ្លី ឬក្នុងដំណើរជីវិតរបស់គេ ។ គេអាចមានចំណង់ផ្លូវភេទរហូតដល់ចុងបញ្ចប់នៃជីវិត បើទោះបីជាការឆ្លើយតបខាងរាងកាយរបស់គេមានការផ្លាស់ប្តូរទៅតាមអាយុក៏ដោយ។
ជាញឹកញាប់មនុស្សមានការយល់ច្រឡំចំណង់ផ្លូវភេទ ឬការទាក់ទាញផ្លូវភេទទៅនឹងបទពីសោធន៏ផ្នែកមនោសញ្ចេតនា ឬរាងកាយផ្សេងទៀត ។ សម្រាប់មនុស្សជាច្រើនអារម្មណ៏ស្រមើស្រមៃអាចបង្កើត ឬបង្កើនចំណង់ផ្លូវភេទបាន ហើយការគិតដល់សកម្មភាពរួមភេទជារឿងធម្មតា មិនមែនជារឿងគួរខ្មាសអៀនឡើយ និងការប្រើអារម្មណ៏ស្រមើស្រម៉ៃដល់សកម្មភាពរួមភេទមិនមែនមានន័យថា ចង់ប្រព្រឹត្តសកម្មភាពនោះឡើយ។ វាមិនមែនមានន័យថា បុគ្គលដែលមានអារម្មណ៏ស្រមើស្រម៉ៃ ដល់ការរួមភេទនឹងមានការប្រព្រឹត្តតាមការស្រមើស្រម៉ៃរបស់ខ្លួននោះឡើយ។
មានកត្តាមួយចំនួនដូចជា កត្តាសង្គម សញ្ចេតនា និងរូបរាង្គកាយ បានជួយកំណត់ចំណង់របស់មនុស្សក្នុងការបង្ហាញពីអារម្មណ៏ផ្លូវភេទ ហើយជារឿយៗ កត្តាទាំងនេះវាមានទំនាក់ទំនងគ្នា។
ដូច្នេះហើយត្រូវតែធ្វើការគ្រប់គ្រងកុំឱ្យមានបញ្ហា ដូចជាកត្តាសង្គមបានអូសទាញមនុស្សជាពិសេសទៅលើយុវវ័យឱ្យប្រើប្រាស់ នូវគ្រឿងញៀន គ្រឿងស្រវឹងដែលអាចធ្វើឱ្យគេបាត់បង់ស្មារតីនឹង ប្រព្រឹត្តនូវអំពើរមិនត្រឹមត្រូវបាន។


បើទោះបីជាសិទ្ធផ្លូវភេទ ចំណង់ផ្លូវភេទ មិនត្រូវបានគេហាមឃាត់ដល់បុគ្គលម្នាក់ៗក៏ដោយ តែបុគ្គលគ្រប់រូបជាពិសេស យុវវ័យ ដែលជាទំពាំងស្នងឬស្សីគួរគប្បីត្រូវតែចេះគ្រប់គ្រងនូវអារម្មណ៏ ផ្លូវភេទរបស់ខ្លួន ដែលជំនួសដោយ ការលេងកីឡា អានសៀវភៅ ឬសម្រេចបំណងដោយខ្លួនឯង (សេពកាមដោយដៃ) ។ល។ តែចំពោះយុវវ័យដែលមានដៃគូរហើយមានសកម្មភាពផ្លូវភេទ ត្រូវប្រើប្រាស់ មធ្យោបាយពន្យារកំណើតដូចជាស្រោមអនាម័យបុរស ថ្នាំគ្រាប់ពន្យារកំណើតឱ្យបានត្រឹមត្រូវ ដែលអាចរកបាននៅមណ្ឌលសុខភាព។

0 comments:

Post a Comment