អាកាសធាតុក្តៅងាយធ្វើឲអាហារខូច។ ផ្ទុយទៅវិញនៅពេលសីតុណ្ណភាពត្រជាក់វាអាចបញ្ឈប់ការរីកលូតលាស់នៃពួកបាក់តេរី ។
.ការប្រើប្រាស់សម្ភារ ដូចជាឡាំង ប្រអប់ កាំបិត ចាន ឆ្នាំង ជ្រុញ វែក ស្លាបព្រា មិនស្អាតអាចបង្កឲមានមេរោគក្នុងចំណីអាហារ។
.អាហារដែលមានប្រើប្រាស់សារធាតុគីមីដើម្បីរក្សាទុកបានយូរ ឬបង្កើនរសជាតិនោះ សុទ្ធតែធ្វើឲប៉ះពាល់សុខភាព។
អាហារមានបាក់តេរី មេរោគដែលឆ្លងមកតាមរយៈសត្វរុយ កន្លាត កណ្តុរ។
វិធានការការពារ
ដើម្បីធ្វើឲចំណីអាហារមានសុវត្តិភាព និងគុណភាពយើងត្រូវអនុវត្តដូចខាងក្រោម៖
.កុំប្រើប្រាស់សម្ភារសម្រាប់ដាក់អាហារលាយឡំគ្នារវាងអាហារឆ្អិន និងអាហារឆៅ
.ទុកដាក់ ឬរក្សាចំណីអាហារដែលបានចម្អិន ឬមិនទាន់ចម្អិន នៅក្នុងទូម្ហូប គ្របចានអាហារឲជិតកុំឲរុយរោម។ ប្រសិនបើមានធុងទឹកកក ឬទូទឹកកក ត្រូវក្លាសេម្ហូបជៀសវាងការធុំក្លិន ស្អុយ និងខូចគុណភាព។
.ត្រូវពិនិត្យមើលស្លាក និងថ្ងៃផុតកំណត់ឲបានត្រឹមត្រូវ នៅពេលទិញម្ហូបអាហារមកពីផ្សាទំនើប ឬហាង។
.ត្រូវលាងឲបានស្អាតរាល់សម្ភារសម្រាប់ដាក់អាហារ និងជូតសម្អាតផ្ទះបាយក្រោយចម្អិនអាហាររួច។
ជៀសវាងចំណីអាហារដែលមានជាតិគីមី
ដើម្បីរក្សាសុខភាពឲបានល្អយើងត្រូវជៀសវាងការរិភោគចំណីអាហារណាមានជាតិគីមីដូចជា៖
.បន្លែ ផ្លែឈើ ដែលគេដាំខុសរដូវ ឬគេបាញ់ថ្នាំឲលូតលាស់ធំលឿនដើម្បីបំពេញតម្រូវការទីផ្សារ។ ជាមួយគ្នានេះដែរ យើងក៍ត្រូវជៀសវាងបរិភោគសាច់សត្វ ដែលគេចញ្ចឹមដោយដាក់ថ្នាំលាយជាមួយបាយឲវាស៊ី ឬចាក់ថ្នាំឲវាធំលឿន។
.ដើម្បីកាត់បន្ថយការទិញអាហារដែលមានជាតិគីមីនៅតាមទីផ្សារ យើងអាចបង្កើតសួនដាំបន្លែ ផ្លែឈើ ជាលក្ខណៈគ្រួសារនៅផ្ទះដោយប្រើជីធម្មជាតិ ដូចជា៖អាចម៍សត្វ(មាន់ ទា គោ) និងផេះ ឬអង្កាមជាដើម។ ម្យ៉ាងវិញទៀតយើងអាចបង្កើតសួន ឬរណ្តៅកំប៉ុស្ត ដើម្បីរក្សាទុកកាកសំណល់ធ្វើជាជីកំប៉ុស្តសម្រាប់ប្រើប្រាស់លើដំណាំផ្សេងៗ។ ចំពោះអ្នករស់នៅក្នុងទីក្រុង យើងក៍អាចដាំបន្លែដោយប្រើបច្ចេកទេសថ្មី គឺការដាំក្នុងកំប៉ុង ឬផើងបានដែរ។
សុខភាពរាង្គកាយ
សុខភាពរាង្គកាយរឹងមាំល្អ មិនត្រឹមតែជាផ្នែកមួយដ៍សំខាន់ដែលធ្វើឲយើងមានសមមត្ថភាពក្នុងការធ្វើការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយប្រឆាំងនឹងមេរោគ ឬជំងឺឆ្លងផ្សេងៗផងដែរ។
ការពារប្រសើរជាងព្យាបាល
ការពិនិត្យសុខភាពគឺជាការសំខាន់ខ្លាំងណាស់ សម្រាប់មនុស្សគ្រប់គ្នា ដើម្បីឲដឹងពីស្ថានភាពនៃសុខភាពរបស់យើង។ ធ្វើបែបនេះ វាងាយស្រួលសម្រាប់យើងដើម្បីព្យាបាលទាន់ពេលវេលា។ ដូច្នេះយើងត្រូវទៅពិនិត្យសុខភាព និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យឲបានយ៉ាងហោច២ដងក្នុងមួយឆ្នាំ។
RSS Feed
Twitter
8:01 PM
Unknown

0 comments:
Post a Comment