Tuesday, September 22, 2015

ស្រ្តីជាច្រើនបានលាក់បាំងនូវបញ្ហា ដែលកើតឡើងក្នុងអំឡុងពេលមានឈាមរដូវ ព្រោះពួកគេមិនដឹងថាពួកគេមានអនាម័យ ឬអត់ពេលមានឈាមរដូវ។ ពេលខ្លៈពួកគេមិនបានប្តូរសំឡីអនាម័យទៀតផង។ ស្រ្តីខ្លះដែលនៅតាមជនបទ នៅបន្តប្រើប្រាស់ក្រណាត់ ដើម្បីទ្រាប់ពេលមានឈាមរដូវ និងបោកទឹក ដើម្បីប្រើម្តងទៀត ដោយមិនបានសំអាត ជាសាប៊ូទៀតផង ។
សូមអានអត្ថបទនេះ យើងនឹងបង្ហាញអ្នកនូវអ្វីដែលត្រូវប្រុងប្រយ័ត្ន ក្នុងអំឡុងពេលមានឈាមរដូវ ៖
១.ការជ្រើសរើសសំឡីអនាម័យ
បច្ចុប្បន្ននេះមានសំឡីអនាម័យជាច្រើនម៉ាក មានលក់នៅលើទីផ្សារ ដែលជួនការ អ្នកមិនបានចាប់អារម្មណ៍ថា អ្នកមានបញ្ហាដោយសារសំឡីអនាម័យ ដែលអ្នកកំពុងប្រើនោះទេ។ ដូច្នេះអ្នកគួរតែកត់ចំណាំរាល់ពេលមានអ្វីកើតឡើង នៅត្រង់ប្រដាប់ភេទ ដូចជា មានរមាស់ ព្រោះអ្នកអាចមានប្រតិកម្មជាមួយសំឡីអនាម័យនោះ។
 បើសិនអ្នកនៅព្យាយាមប្រើសំឡីនោះទៀត អ្នកនឹងងាយនឹងកើតរោគស្រ្តីផ្សេងៗ ឬតាមរយៈការរួមភេទដោយសារមានរលាកជាដើម។ ការជ្រើសរើសសំឡីអនាម័យត្រូវ សមស្របតាមស្ថានភាពរបស់អ្នក ដែលវាមិនក្រាសពេកឬ ស្តើកពេក ឬធំ ឬវាមិនសុខស្រួល ។ សំឡីអនាម័យដែលមានការបឺតឬស្រូបមិនល្អ ធ្វើឲ្យមានការប៉ះពាល់ឈាមរដូវ និងប្រដាប់ភេទ ដែលបណ្តាឲ្យងាយរលាក និងធុំក្លិន ។ សំឡីអនាម័យសម្រាប់ពេលយប់ ឬពេលថ្ងៃអ្នកប្រុងប្រយ័ត្នផងដែរ ព្រោះអាចហូរមកក្រៅ និងធ្វើឲ្យប្រលាក់សំលៀកបំពាក់។
២.ត្រូវប្តូរសំឡីអនាម័យរៀងរាល់ ៦ម៉ោងម្តង
ឈាមរដូវពេលដែលហូរចេញពីប្រដាប់ភេទអ្នក ទោះបីជាតិច ឬច្រើន ប្រសិនបើលើសពី៦ ម៉ោងឡើងទៅ អ្នកនឹងប្រឈមការកើតរោគនៅបំពង់បង្ហួរនោម  ប្រដាប់ភេទ និងរមាស់ ។
រយៈពេលដែលសមស្របគឺ ៦ម៉ោងម្តង តែបើករណីអ្នកមានឈាមរដូវច្រើន អ្នកគួរតែប្តូរ ២ម៉ោងម្តង ក្នុងករណីខ្លះអាចមានខ្លិនមកក្រៅដោយសារមានឈានរដូវច្រើន ឬទុកយូរពេក ដែលនាំអ្នកមានអារម្មណ៍មិនល្អ និងប៉ះពាល់ការទំនាក់ទំនងជាមួយអ្នកដ៍ទៃ។
៣.ការសំអាតប្រដាប់ភេទឲ្យទៀងទាត់
ពេលវេលាដែលអ្នកប្តូរសំឡីអនាម័យ អ្នកគួរតែសំអាតប្រដាប់ភេ ជាមួយទឹកធម្មតា រួចជូតឲ្យស្ងួត ប្រសិនជាអ្នកមិនបានសំអាតនោះ អ្នកនឹងរមាស់នៅត្រង់ទ្វារមាស ។
៤.មិនគួរប្រើប្រាស់សាប៊ូអនាម័យ លូកលាងប្រដាប់ភេទទេ
ការប្រើប្រាស់សាប៊ូអនាម័យ គឺសម្រាប់សំលាប់មេរោគ ដើម្បីការពារកុំឲ្យចំឡងរោគ ប៉ុន្តែអ្នកមិនត្រូវលូកលាងចូលក្នុងប្រដាប់ភេទនោះទេ គឺលាងសំអាតផ្នែកខាងក្រៅប៉ុណ្ណោះ  ទោះបី អ្នកមិនមានឈាមរដូវ ក៏មិនត្រូវលូកលាងផ្នែកខាងក្នុងដែរ ។
៥. វីធីលាងសំអាតប្រដាប់ភេទ និងរន្ធគូទ
នៅពេលអ្នកសំអាតប្រដាប់ភេទ និងរន្ធគូទ អ្នកត្រូវលាងពីមុខទៅក្រោយ មិនត្រូវលាងពីក្រោយមកមុខ ព្រោះអាចឲ្យមេរោគ ពីរន្ធគូទចូលក្នុងប្រដាប់ភេទ ហើយបណ្តាឲ្យបង្កររោគផ្សេងៗ ។


៦.ការបោះចោលសំឡីអនាម័យ
នៅពេលបោះចោលសំឡីអនាម័យ ក៏សំខាន់ដែរ ព្រោះ ប្រសិនបើអ្នកមិនបានវិចខ្ចប់ឲ្យបានត្រឹមត្រូវនោះទេ វាអាចបណ្តាឲ្យមានការចំលងរោគ និងសាយភាយក្លិនមិនល្អដល់អ្នកដទៃ ពិសេសមិនត្រូវបោះ ចូលក្នុងបន្ទប់ទឹកទេ ព្រោះ ធ្វើឲ្យស្ទះបន្ទប់ទឹក  រួចហើយអ្នកត្រូវលាងដៃឲ្យស្អាត។
៧.ពេលងូតទឹក
តាមជំនឿមួយចំនួន គឺហាមងូតទឹកអំឡុងពេលមានរដូវ ព្រោះគេគិតថាអ្នកអាចឆ្លងមេរោគពីខាងក្រៅ តាមរយៈទឹកដែលអ្នកងូត (ដូចជាទឹកបឹង ទន្លេរ ជាដើម) ។ ប៉ុន្តែសម្រាប់អ្នកងូតទឹកស្អាត  គឺជាការល្អបំផុតព្រោះធ្វើឲ្យរាងកាយស្អាត និងមានអារម្មណ៍ស្រស់ថ្លា ជាពិសេសពេលមានឈាមរដូវ។
៨. ពេលរួមភេទ
នៅពេលរួមភេទ អ្នកគួរជៀសវាងការរួមភេទក្នុងអំឡុងពេលមានឈាមរដូវ ព្រោះមាត់ស្បួតស្រ្តីកំពុងបើក និងមិនមានអនាម័យ ជាពិសេសងាយឆ្លងមេរោគ ដូចជាជំងឺកាមរោគជាដើម។
៩.ត្រូវពិសារទឹកក្តៅអ៊ុនៗ
នៅពេលមានឈាមរដូវ អ្នកគួរបរិភោគទឹកក្តៅអ៊ុនៗ ព្រោះវាជួយដល់ការហូរឈាមរដូវនិងកាត់បន្ថយការចុកពោះ ឬឈឺចង្កេះផងដែរ។
១០.ការលាងដៃ
រាល់ការប្តូរសំឡីអនាម័យរួច អ្នកត្រូវលាងដៃឲ្យបានស្អាតជាមុនសិន មុននឹងប៉ះប្រដាប់ភេទ។
១១. ស្លៀកខោខ្លី(លីអូ)
អ្នកតែងតែគិតថាការស្លៀកខោខ្លី (លីអូ) រិបខ្លាំង គឺជួយការពារហូរចេញនូវឈាមរដូវ ការគិតបែបនេះមិនត្រឹមត្រូវ ករណីនេះនឹងបណ្តាឲ្យក្តៅ និងរមាស់ទៅវិញទេ ។ អ្នកគួរជ្រើសរើសខោខ្លីណាដែលមានភាពងាយស្រួល និងមិនតឹងពេក ឬធូរពេក ។


0 comments:

Post a Comment