ការពន្យាកំណើតមានច្រើនប្រភេទសម្រាប់បុគ្គលម្នាក់ៗជ្រើសរើស (ល្អ ងាយស្រួល និងសន្សំថវិការ)។ ការពន្យាកំណើត គឺជាមធ្យោបាលដែលធ្វើឡើងដើម្បីការពារកុំឲ្យស្រ្តីមានផ្ទៃពោះ ពេលមិនចង់បាន។ នៅពេលដែលយើងចង់ប្រើប្រាស់មធ្យោបាយពន្យាកំណើត យើងគួរតែពិភាក្សាឲ្យបានដិតដល់ជាមួយគ្រូពេទ្យជំនាញ។
ខាងក្រោមនេះ នឹងបង្ហាញពីវិធីពន្យាកំណើត ដែលអាចជួយអ្នកក្នុងការសម្រេចចិត្ត ។
វីធីពន្យាកំណើតមានដូចខាងក្រោម៖
១.វិធីធម្មជាតិ
ដើម្បីជៀសវាងមិនឲ្យមេជីវិតឈ្មោលជួបជាមួយមេជីវិតញី យើងគ្រាន់តែយកថ្ងៃមករដូវស្រ្តីជាគោល ដើម្បើតមការរួមភេទ។ ត្រូវរាប់ដូចគំនូសតាងដូចខាងក្រោមនេះ ប៉ុន្តែវិធីនេះជោគជ័យតែចំពោះស្រ្តីដែលមានរដូវទៀងទាត់ប៉ុណ្ណោះ។
២.ដកលឹង្គមុនទឹកកាមបាញ់ចេញ
ជាវិធីដែលមិនឲ្យមេជីវិតឈ្មោលចូលទៅក្នុងស្បូន និងមិនអាចបង្កកំណើតបាន។ វាអាចគ្រោះថ្នាក់ បើដកលឹង្គមិនទាន់ ជាពិសេសចំពោះយុវវ័យ ដែលទើបរួមភេទដំបូង។ ប៉ុន្តែវិធីនេះពុំមានសុវត្តិភាពទាំងស្រុងទេ ព្រោះទឹករំអិលរបស់បុរសចេញពេលសម្រើបខ្លាំង និងមុនពេលបាញ់ទឹកកាម ក៏មានផ្ទុកមេជីវិតឈ្មោលដែរ ។
៣.ស្រោមអនាម័យ៖
ជាវីធីដ៍ល្អក្នុងការពន្យារកំណើត ។ បុរសត្រូវពាក់ស្រោមអនាម័យលើលឹង្គដែលកំពុងឡើងរឹង មុននិងររួមភេទ។ ស្រោមអនាម័យមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ការពារកុំឲ្យឆ្លងមេរោគអេដស៍ កាមរោគ និងការពារកុំឲ្យមានផ្ទៃពោះ ហើយវាក៍មានតំលៃថោកសមរម្យ។ ប៉ុន្តែមុនទិញសូមពិនិត្យមើលការបរិច្ឆេតឬថ្ងៃផុតកំនត់ឲ្យបានត្រឹមត្រូវ។ ស្រោមអនាម័យមួយអាចប្រើបានតែម្តងគត់។ បន្ទាប់ពីប្រើរួច ត្រូវដោះវាចេញដោយប្រុងប្រយ័ត្នកុំឲ្យមានទឹកកាមហូរចេញពីស្រោម បន្ទាប់មកត្រូវបោះចោលក្នុងធុងសំរាម និងលាងដៃឲ្យបានស្អាត ជាមួយនិងសាប៊ូ។ ក្នុងករណីបែកស្រោមត្រូវរកវិធានការការពារ បន្ទាន់រយៈពេល ៧២ ម៉ោង។
៤.ការលេបថ្នាំ(មួយបន្ទៈមាន២៨គ្រាប់)៖
ជាវិធីមួយការពារកុំឲ្យមានកូនដោយលេបថ្នាំជាប្រចាំរៀងរាល់ថ្ងៃ។ ថ្នាំនេះមានប្រភេទអ័រម៉ូនម្យ៉ាងឈ្មោះអឺស្រ្តូសែននិងប្រូសេស្តេរ៉ូន ដែលមានតួនាទីក្នុងការការពារកុំឲ្យស្រ្តីមានផ្ទៃពោះបាន។ ត្រូវលេបថ្នាំពន្យារកំណើត១ថ្ងៃ១គ្រាប់ជាប្រចំា និងឲ្យបានទៀងទាត់វេលាទៅតាមសញ្ញាព្រួញចាប់តាំងពីពេលមានរដូវ(សូមអានរបៀបប្រើប្រាស់ឲ្យបានត្រឹមត្រូវ ឬពីគ្រោះយោបល់ជាមួយគ្រូពេទ្យជាមុនសិន)។ ប្រសិនបើយើងភ្លេចលេបថ្នាំណាមួយត្រូវលេប១គ្រាប់ភ្លាមពេលយើងនឹកឃើញ បន្ទាប់មកត្រូវលេប១គ្រាប់ទៀតនៅម៉ោងដែលយើងលេបដូចសព្វដង។
៥.ការចាក់ថ្នាំ(មួយម្ចុលការពារបាន៣ខែ)
ថ្នាំនេះផ្សំឡើងដោយអ័រម៉ូនប្រូសេស្តេរ៉ូន។ ជាទូទៅគេចាក់ថ្នាំនេះនៅលើដើមដៃ និងនៅលើត្រគាកនៅរាល់៣ខែម្តង ដើម្បីការពារកុំឲ្យស្រ្តីមានផ្ទៃពោះ។
៦.កងក្នុងដៃ(ការពារបាន៥ឆ្នាំ)
កងក្នុងដៃជាបំពង់តូចៗប៉ុនគ្រាប់ឈើគូសចំនួន៦ដើម ដែលមានជាតិអ័រម៉ូន។ បំពង់ទាំងនេះដាក់ចូលក្រោមស្បែកដើមដៃស្រ្តីសម្រាប់ការពារមិនឲ្យមានផ្ទៃពោះបាន៥ឆ្នាំ។ ប្រសិនបើស្រ្តីជ្រើសរើសយកមធ្យោបាយនេះ គួរទៅមន្ទីរពេទ្យដែលមានគ្រូពេទ្យដែលបណ្តុះបណ្តាលត្រឹមត្រូវ។ ស្រ្តីអាចដាក់កង់បាននៅថ្ងៃទី១ដល់ថ្ងៃទី៧នៃការមករដូវឬ៤សប្តាហ៍ក្រោយសម្រាលកូន ឬពីថ្ងៃទី១ដល់ថ្ងៃទី៧នៃការរលូតឬរំលូតកូន។ មធ្យោបាយនេះអាចប្រើបានចំពោះស្រ្តីកំពុងបំបៅដោះកូន ហើយវាអាចជួយបន្ថយ អត្រាជំងឺមហារីកស្បូននិងកន្សោមពង។ ជាធម្មតាស្រ្តីអាចមានផ្ទៃពោះវិញក្រោយពីដោះកងចេញ។
៧.កង់ក្នុងស្បូន(ការពារបាន៨ទៅ១០ឆ្នាំ)
កងដាក់ក្នុងស្បូនជាវត្ថុតូចមួយសម្រាប់ដាក់ចូលទៅក្នុងស្បូនស្រ្តី ដើម្បីការពារមិនឲ្យមានកូន។ គេដាក់កងនេះនៅពេលមានរដូវ ឬ៦អាទិត្យបន្ទាប់ពីការសម្រាលកូន។ វិធីនេះនឹងអាចការពារមិនឲ្យមានកូនបានរហូតដល់ពេលដកកងចេញវិញ។ ការដាក់កងមានភាពងាយស្រួល និងលឿនក្នុងការបញ្ចូល ព្រមទាំងការដកចេញ ប៉ុន្តែការងារនេះចាំបាច់ត្រូវការអនុវត្តន៍ដោយគ្រូពេទ្យជំនាញ។ ស្រ្តីអាចមានផ្ទៃពោះវិញបន្ទាប់ពីការដកកងចេញ។
៨.ការបញ្ឈប់កំណើតអចិន្រៃ្តយ៍ (សម្រាប់បុរស)
ការវៈកាត់ចងបំពងបង្ហូរមេជីវិតឈ្មោល(សម្រាប់បុរស)ជាវិធីមួយដែលធ្វើឲ្យបុរសមិនអាចផ្តល់កំណើតជារៀងរហូត។ វាជាមធ្យោបាយបញ្ឈប់កំណើត ហើយអាចប្រើប្រាស់បានតែចំពោះគ្រួសារណាដែលមិនចង់បានកូនតទៅទៀតឬមានមូលហេតុសុខភាព ដែលស្រ្តីពុំអាចមានផ្ទៃពោះតទៅទៀតបាន។ គេចាក់ថ្នាំស្ពឹកហើយចោះរន្ធតូចមួយនៅលើស្បែកពងស្វាសរបស់បុរស បន្ទាប់មកគេកាត់ចងបំពងបង្ហូរមេជីវិតឈ្មោល ដើម្បីការពារមិនឲ្យមេជីវិតឈ្មោលទៅចូលលាយឡំជាមួយនឹងទឹកកាម។ បុរសអាចមានការឈឺចាប់តិចតួចក្នុងពេលចង។
៩.ការវះកាត់ចងដៃស្បូន(សម្រាប់ស្រ្តី)
ជាវិធីដែលធ្វើឲ្យស្រ្តីលែងមានកូនជារៀងរហូត។ វិធីនេះអាចធ្វើបានចាប់ពីថ្ងៃទី១នៃមករដូវ ឬ២ថ្ងៃបន្ទាប់ពីសម្រាលកូន។ វាជាវិធីវះកាត់តូចមួយនៅក្នុងពោះស្រ្តី ដោយចង និងកាត់ដៃស្បូនដែលជាផ្លូវរបស់អូវុល។ ស្រ្តីមិនអាចមានផ្ទៃពោះបានទៀតទេ ប៉ុន្តែអាចមានរដូវជាធម្មតា។ វាជាមធ្យោបាយដែលមានសុវត្ថិភាព និងប្រសិទ្ធភាពជារៀងរហូត មិនរំខាននៅពេលរួមភេទ ។ វាមានការឈឺចាប់តិចតួចនៅពេលចង និងក្រោយពេលចង២ឬ៣ប៉ុន្នោះ។
១០.ការបំបៅដោះកូន (ពន្យាបាន៦ខែក្រោយសម្រាលកូន)
វិធីនេះងាយស្រួល និងសុវត្ថិភាព។ ស្រ្តី្តត្រូវអោយកូនបំបៅដោះយ៉ាងខ្ជាប់ខ្ជួនក្នុងរយៈពេល៦ខែ ដោយមិនឲ្យផឹក ឬញុំាអ្វីទាំងអស់ ក្រៅពីទឹកដោះម្តាយមូយមុខគត់។ អំឡុងពេលស្រ្តីបំបៅដោះកូន បានធ្វើឲ្យអ័រម៉ូនមិនអាចប្តូរទៅមានអូវុលបាន។ ប៉ុន្តែវិធីនេះជោគជ័យតែចំពោះស្រ្តីដែលបំបៅកូនបានខ្ជាប់ខ្ជាន់តែប៉ុណ្ណោះ។
ផលប្រយោជន៏នៃការពន្យារកំណើត
ការកំណត់ការមានកូនតាមបំណងប្រាថ្នានាំឱ្យគ្រួសារមានសុភមង្គល សម្រាប់អ្នកដែលមានគ្រួសារ។ ដោយឡែកសម្រាប់យុវវ័យកាន់តែមានសារៈសំខាន់ណាស់ដើម្បីជៀសវាងការ មានកូនដោយចៃដន្យ លុះត្រាតែយុវវ័យគ្រប់រូបបានប្រើប្រាស់នៅមធ្យោបាយពន្យារកំណើតណាមួយ ដែលសមស្រប ឬក៏ទៅតាមចំណង់ចំណូលចិត្ត។ ដើម្បីឱ្យកាន់តែច្បាស់ថែមទៀតក្នុងអត្ថបទនេះនឹងបង្ហាញពីផលប្រយោជន៏នៃការពន្យារកំណើត។
ជាការពិតណាស់ការពន្យារកំណើតពិតជាមានសារៈសំខាន់ណាស់សម្រាប់គ្រួសារ និង យុវវ័យដូចជា៖
• មិនព្រួយបារម្ភពីការមានគគ៍ដែលមិនចង់បាន
• មិនព្រួយបារម្ភអំពីការឆ្លងជំងឺកាមរោគ ពេលប្រើស្រោមអនាម័យ
• លើកកម្ពស់ការយល់ចិត្តគ្នា និងសេចក្តីសុខចំពោះគ្នាទៅវិញទៅមក
• មានពេលវេលាគ្រប់គ្រាន់ក្នុងការប្រកបការងារ បង្កើនចំណូល ធ្វើអោយជីវភាពគ្រួសារធូរធារ
• មានពេលវេលាគ្រប់គ្រាន់ក្នុងការចិញ្ចឹម បីបាច់កូននិមួយៗបានល្អ ។
ការពន្យាកំណើតមានសារៈសំខាន់ណាស់សម្រាប់គ្រួសារ និងយុវវ័យ ពីព្រោះការមានកូនដោយចៃដន្យគឺ ជាការមានកូនដែលមិនចង់បាន ឬមិនបានគ្រោងទុក ឬមិនមានផែនការគ្រួសារត្រឹមត្រូវ។សម្រាប់យុវវ័យនឹងមានបញ្ហាប្រឈម កើតមានឡើង ដែលឈានដល់ការរំលូតកូននឹងមានបញ្ហាជាមួយក្រុមគ្រួសារ។ ការមានកូននៅភាពយុវវ័យធ្វើឱ្យយុវវ័យសង្គមមិនទទួលស្គាល់គាំទ្រអាប់អោន កិត្តិយសគ្រួសារ មានកូនមុនពេលរៀបការ។ល។ ដើម្បីបង្ការបញ្ហាខាងលើយុវវ័យគ្រប់រូបគប្បី ចេះសម្រេចចិត្តមុនពេលរួមភេទ និងយល់ច្បាស់ពីការពន្យារកំណើត៕
សំនួរគួរដឹងសំរាប់បុរស-ស្រ្តីដែលពួកគេចូលចិត្ត
តើអ្នកត្រូវធ្វើដូចម្តេចបើសិនជាអ្នកមិនបានប្រើវិធីការពារពន្យាកំណើត?
តើអ្នកដឹងដែរឬទេ ចាប់ពី 120 ម៉ោង(5ថ្ងៃ) បន្ទាបពីរួមភេទ អ្នកអាចលេបថ្នាំការពារមិនឲ្យមានផ្ទៃពោះបាន(បើអ្នកលេបថ្នាំកាន់តែលឿន វានិងមានប្រសិទ្ធភាពខ្ពស់)
RSS Feed
Twitter
8:08 PM
Unknown


0 comments:
Post a Comment