Tuesday, September 15, 2015

វ៉ាក់សាំង ជាអ្វី? ពេលមានជំងឺត្រូវធ្វើដូចម្តេច?

វ៉ាក់សាំង ឬថ្នាំបង្ការោគមានសារៈប្រយោជន៍យ៉ាងច្រើនដល់ប្រព័ន្ធសារពាង្គកាយ។   វ៉ាក់សាំង ឬថ្នាំបង្ការោគ បានបង្កើតភាពសុំា និងបង្ការការកើតជំងឺផ្សេងៗ ។ វ៉ាក់សាំងមានទាំងសម្រាប់កុមារ និងមនុស្សចាស់់។
-ទារក ឬកុមារត្រូវ ទទួលការវ៉ាក់សាំងការពារឲ្យបានគ្រប់មុខ និងត្រឹមត្រូវតាមការកំនត់ ដូចជាវ៉ាក់សុំាងការពារជំងឺរបេង ថ្លើមប្រភេទB ខាន់ស្លាក់គ្រុនស្វិតដៃជើង តេតាណូស ក្អកមាន់ រលាកសួត រលាកស្រោមខួរក្បាល កញ្រ្ជិល នៅតាមមណ្ឌលសុខភាព ឬឃុំ។
-ចំពោះមនុស្សពេញវ័យ ជាពិសេសស្រ្តីមានផ្ទៃពោះ ត្រូវទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដើម្បីចាក់វ៉ាក់សាំង ការពារតេតាណូស។
+នៅពេលសង្ស័យថាមិនជំងឺ
នៅពេលយើងមិនស្រួលខ្លួន យើងត្រូវប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីពីគ្រោះជំងឺ។ ពេលយើងដឹងថា យើងកើតជំងឺអ្វីមួយហើយ យើងត្រូវទៅទទួលការព្យាបាលពីគ្រូពេទ្យឯកទេស។ ប្រសិនបើមិនប្រញាប់រួសរាន់ទៅជួប ពេទ្យជំនាញទេនោះ វាអាចធ្វើឲ្យជំងឺរបស់យើងកាន់តែធ្ងន់ធ្ងរ ។ 
ពេលទៅជួបគ្រូពេទ្យ យើងត្រូវ៖
-ប្រាប់ពីអាការរោគ ឬរោគសញ្ញាដល់គ្រូពេទ្យឲ្យបានច្បាស់លាស់។
-ស្តាប់ការណែនាំរបស់គ្រូពេទ្យ និងគោរពតាមវេជ្ជបញ្ជាដោយយកចិត្តទុកដាក់។
-ត្រៀមខ្លួនរង់ចាំទទួលលទ្ធផលពិនិត្យដោយស្មារតីរឹងប៉ឹងមិនតក់ស្លុត ។

0 comments:

Post a Comment